.brd

អ៊ែកគីល វីរបុរសកម្លាំងទេព

  • 2.5 $

Quantity

Categories: ប្រលោមលោក

សៀវភៅរឿង "អ៊ែកគីល វីរបុរសកម្លាំងទេព" ដែលមានច្បាប់ដើមមកពីភាសាបារាំងឈ្មោះថា​  "Les douze Travaux
d'HERCULE" ជាប្រភេទរឿងបុរាណនិទានដ៏មានតម្លៃមួយ ពោលគឺក្រៅពីបានទទួលចំណេះដឹងផ្នែកវប្បធម៌ទំនៀមទម្លាប់
មនុស្សជាតិក្នុងយុគសម័យរ៉ូម៉ាំង យើងថែមទាំងបានមេរៀនជួយឲ្យដឹងថា ការប្រើកម្លាំងបាយតែមួយមុខដោយមិនបាន
ប្រើសតិសម្បជញ្ញៈ វានាំឲ្យយើងដើរឆ្ពោះទៅរកភយន្តរាយ ខាតបង់ និងទុក្ខវិបត្តិដល់​ជីវិត  ប្រៀបដូចតួអង្គ​ អ៊ែកគីល
ដែលមិនធ្លាប់ដឹងថាកម្លាំងខ្លួនឯងខ្លាំងជាងគេកាលពីក្មេង  ហើយក៏ប្រើកម្លាំងបាយដោះស្រាយបញ្ហារហូតត្រូវចាកចេញ
ពីរាជវាំងទៅទទួលទោសតាំងពីខ្លួននៅក្មេងនៅឡើយ។ ផ្ទុយទៅវិញប្រសិនបើគេប្រើកម្លាំងគួបផ្សំនឹងបញ្ញា មានការ
ត្រិះរិះពិចារណាយ៉ាងល្អិតល្អន់​   មានអំណត់អត់ធ្មត់ ប្រៀបធៀបផលល្អនិងផលអាក្រក់ឲ្យបានច្រើនផ្លូវ  នោះក៏នឹង
សម្រេចជោគជ័យ មានមនុស្សលើកតម្កើងដូច អ៊ែកគីល ក្នុងអំឡុងពេលបំពេញភារកិច្ចដ៏សែនលំបាកទាំង 12 ប្រការ
រហូតទទួលបានលទ្ធផលល្អហួសពីការស្មាន។

          វីរកម្មរបស់អ៊ែកគីល (ឬហឺរ៉ាគ្លិស ក្នុងភាសាក្រិក) ជារឿងតំណាលតៗគ្នាពីមាត់មួយទៅមាត់​មួយតាំងពីសម័យ
បុរាណដែលបណ្តាអ្នកស្តាប់ពុំមានការធុញទ្រាន់  ហើយម្នាក់ៗស្ងើចសរសើរជួយគាំទ្រដល់វីរបុរសដែលគេទទួលស្គាល់
ថាជាកំពូលមនុស្សមានកម្លាំងខ្លាំងបំផុតនៅឋានមនុស្សលោក ឲ្យបំពេញភារកិច្ចលាងអំពើបាបលុះត្រាតែបានសម្រេច
តាមបំណងរបស់អាទិទេពហ្ស៊ូពីទែរ ដែលព្រះអង្គបញ្ជូនអ៊ែកគីលឲ្យមកបង្រ្កាបយុគសម័យមានគ្រោះអសន្តិសុខ ជួយ
បំបាត់ក្តីទុក្ខវេទនាដល់អស់បណ្តាមនុស្សជាតិ។

          ដោយសារតែច្បាប់ដើមនៃសៀវភៅនេះសរសេរជាភាសាបារាំង  យើងខ្ញុំសុំអធ្យាស្រ័យប្រើឈ្មោះទីកន្លែងនិង
តួអង្គតាមសំនៀងជាភាសាបារាំងផងដែរ។ យើងខ្ញុំសង្ឃឹមថាសៀវភៅនេះនឹងមានប្រយោជន៍ដល់យុវជននិងប្រិយមិត្ត​
អ្នកស្រឡាញ់ការអានមិនលែងឡើយ។

1. ឧបាយកលមួយចំនួនរបស់អាទិទេពហ៊្សូពីទែរ

2. វ័យកុមាររបស់វីរបុរសអ៊ែកគីល

3. ពន្លាត់ស្បែកតោនៅព្រៃនេមេ ឬតោនៅព្រៃនេមេ

4. ផ្ដាច់ជីវិតសត្វកំណាចក្បាលប្រាំបួន ឬបិសា​ចអ៊ីដ្រនៅព្រៃលែន

5. តាមចាប់ជ្រូកព្រៃង្វាយស្ដេចអឺរីស្ទេ ឬជ្រូកព្រៃនៅជើងភ្នំអេរីម៉ង់ត៍

6. ចាប់ក្ដាន់ញីស័ក្តិសិទ្ធិទាំងរស់ ឬក្ដាន់ញីនៅភ្នំមេណាល

7. ប្រើឆាបបង្ក្រាបបក្សីកំណាច ឬបក្សីយក្សនៅមហាបឹងស្ទីមហ្វាល

8. ប្រយុទ្ធជាមួយខ្ទីងរបស់អាទិទេពមែរ្ស ឬខ្ទីងរបស់សត្វនគរក្រែត

9. ព្រះរាជាស្រេកឈាមបង្រៀនសេះឱ្យស៊ីមនុស្ស ឬសេះស៊ីមនុស្សរបស់ស្ដេចឌីយ៉ូម៉ែដ

10. ភារកិច្ចសម្អាតក្រោលគោមហាស្មោកគ្រោក ឬក្រោលគោរបស់ស្ដេចអូហ្ស៊ីយ៉ាស់

11. ព្រះនេត្រដ៏ថ្លាឆ្វង់នៃរាជិនីអាម៉ាហ្សូន ឬខ្សែក្រវាត់មាសរបស់ហ៊ិបប៉ូលីត

12. ថ្វាយដង្វាយទេពធីតាដោយគោ 1000 ក្បាល ឬហ្វូងគោរបស់ពួកហ្កេរីយ៉ុង

13. អ៊ែកគីលស្វែងរកផ្លែប៉ោមមាស ឬផ្លែប៉ោមនៅឧទ្យានអិសស្ពេរីដ

14. បេសកម្មនៅឋាននរក ឬស៊ែកប៊ែរឆ្កែយាមឋាននរក

Product you may like

Thanks for interesting in our products, here we have some more items recommended.