.brd

រនាំងមនុស្សល្ងង់

  • 2.5 $

Quantity

Categories: ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ

  តើអ្នកធ្លាប់ត្រូវបានគេដៀលថា “ល្ងង់” ដែរឬទេ?

          តាមពិតមនុស្សដែលត្រូវគេដៀលមិនប្រាកដថាសុទ្ធតែល្ងង់ ហើយអ្នកដែលដៀលថាគេល្ងង់ក៏មិនប្រាកដថាសុទ្ធតែឆ្លាតអ្វីដែរ។ 
វិវឌ្ឍនាការនៃចិត្តគំនិតបានធ្វើឲ្យការគិតរបស់មនុស្សសម័យបច្ចុប្បន្នខុសប្លែកពីមនុស្សសម័យដើម ដែលមានពេលខ្លះក្រឡាប់ចាក់ពី
ខុសទៅជាត្រូវ ដោយសារតែគិតថាខ្លួនឯងគិតត្រូវហើយ។ ពាក្យថា “ល្ងង់” នៅទីនេះយើងសុំមិននិយាយសង្កត់ធ្ងន់លើភាពអសមត្ថភាព
ដែលពុំមែនមកពីការមិនចេះអក្សរឡើយ តែសូមគិតអោយជ្រៅទៅជាមួយនឹងសមត្ថភាពនៃការគិតរបស់ខួរក្បាលវិញ។

          ដូចដែលអ្នកនិពន្ធបានលើកឧទាហរណ៍ជាច្រើនអំពីសង្គមនៅប្រទេសជប៉ុនយ៉ាងណាមិញក៏ដូចគ្នានៅគ្រប់កន្លែងទូទាំងពិភពលោក
មានពេលខ្លះគឺមនុស្សទៅវិញទេជាអ្នកបង្កើតរនាំងដោយខ្លួនឯង។ វាពុំមែនជារនាំងធម្មតាឡើយ ដោយសារតែការយល់ខុសនិងការដែល
ត្រូវបានគេបញ្រ្ជាបនូវពត៌មានថ្មីដែលបង្កឲ្យមានទំនុកចិត្ត នោះក៏ជាការសាងរនាំងដែលធ្វើឲ្យមិនអាចទទួលបាននូវអ្វីដែលជាការពិត។

          អ្វីដែលយើងចង់នាំមកជូនមិត្តអ្នកអាននិងជាគំនិតសំខាន់របស់សៀវភៅផងនោះ គឺការបង្ហាញនូវអ្វីដែលជារនាំងធ្វើឲ្យមនុស្សល្ងង់ 
និងអ្វីដែលមនុស្សយល់ខុសហើយនៅតែបន្តអនុវត្តនៅក្នុងសង្គមពិត ជាមួយនឹងការបកស្រាយពីផ្នែកវេជ្ជសាស្រ្តផងដែរ។

          សង្ឃឹមថា ចំណីចក្ខុថ្មីនេះនឹងអាចផ្តល់នូវចំណេះដឹងថ្មីៗជូនដល់មិត្តអ្នកអាននិងជាការស្វែងយល់ថ្មីសម្រាប់អភិវឌ្ឍខ្លួន។

ជំពូកទី 1: អ្វីគឺ "រនាំងមនុស្សល្ងង់"?

ជំពូកទី 2: ស្ថិរភាពក្នុងខួរក្បាល

ជំពូកទី 3: ភាពមាយាអំពីអ្វីដែលហៅថា "ចូរបង្ហាញលក្ខណៈទោលរបស់ខ្លួនមក!"

ជំពូកទី 4: អ្វីៗគ្រប់យ៉ាងតែងផ្លាស់ប្ដូរ តែទន្និន័យមិនផ្លាស់ប្ដូរ

ជំពូកទី 5: ផ្លូវចិត្តនិងផ្លូវកាយ មានឯកភាព

ជំពូកទី 6: ខួរក្បាលដែលឆោតល្ងង់

ជំពូកទី 7: ភាពគួរឱ្យមន្ទិលសង្ស័យអំពីការសិក្សា

ជំពូកទី 8: ទ្រឹស្ដីដែលនិយាយអំពីឯកនិយម

Product you may like

Thanks for interesting in our products, here we have some more items recommended.