.brd

ចរន្តប្រាក់ បួន ផ្នែក

  • 6.25 Usd

Quantity

Categories: ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ

ដល់ពេលត្រួវផ្លាស់ប្ដូរហើយ...

            ចាប់តាំងពីសៀវភៅ​ Rich Dad Poor Dad ចេញលក់​នៅក្នុងឆ្នាំ​ 1997​ មក  វាបានជះឥទ្ធិពលឱ្យមានការផ្លាស់ប្ដូរសេដ្ឋកិច្ច និងការ
បណ្ដាក់ទុនយ៉ាងច្រើននៅលើលោកនេះ។  រយៈពេល 17 ឆ្នាំនេះ  រ៉ូបឺត គីយ៉ូសាគិ បានលើកគំនិតតាមលំនាំមួយក្នុងពំនោលដ៏ក្លាហានថា
"ផ្ទះរបស់អ្នកពុំមែនជាទ្រព្យសម្បត្តិទេ" ជាទស្សនៈដែលបញ្ច្រាសគ្នាអំពីរឿងប្រាក់និងការវិនិយោគ  ធ្វើឱ្យមនុស្សជាច្រើននាំគ្នាកើតជាចម្ងល់
វិភាគ រិះគន់ រហូតដល់អ្នកខ្លះទៅជាខឹងសម្បារផងក៏មាន។

           នៅឆ្នាំ​ 2002 សៀវភៅ Rich Dad Prophecy  របស់រ៉ូបឺត បានណែនាំឱ្យយើងត្រៀមខ្លួនឱ្យបានល្អអំពីការរលំរលាយនៃទីផ្សារភាគ
ហ៊ុនដែលជិតមកដល់។  នៅឆ្នាំ 2006 រ៉ូបឺតបានរួមសហការជាមួយ ដូណាល់ដ៍ ត្រ័មផ៍  សរសេរសៀវភៅ "នាំឱ្យអ្នកមាន"​ (Why We Want
You To Be Rich) ដែលជាសៀវភៅសម្ដែងពីក្ដីព្រួយបារម្ភរបស់អ្នកទាំងពីរចំពោះមនុស្សថ្នាក់កណ្ដាលនៅសហរដ្ឋអាមេរិក។

            រ៉ូបឺត នៅតែខំប្រឹងប្រែងគូសបញ្ជាក់ឱ្យមនុស្សមើលឃើញទៅដល់អំណាចនិងសារៈសំខាន់នៃការសិក្សារកចំណេះដឹងផ្នែកហិរញ្ញ
វត្ថុនេះ។  សព្វថ្ងៃនេះ ការរលំរលាយដែលបណ្ដាលមកពីវិបត្តិ ស័បផ្រៃម៍ ការណ៍ដែលធនាគាររឹបអូសយកផ្ទះពីកូនបំណុលដ៏ច្រើនជា
ប្រវត្តិសាស្រ្តដោយសារការប្រាក់មិនអាចបង់រំលស់បានរួមទាំងការដួលរលំនៃសេដ្ឋកិច្ចដែលនៅតែជាបញ្ហាធ្ងន់ធ្ងររហូតមកទល់បច្ចុប្បន្ន
នេះ គឺជាការសបញ្ជាក់ឱ្យឃើញថា ពាក្យសម្ដីដែល រ៉ូបឺត បានពោលទុក មិនត្រឹមតែជាការទស្សន៍ទាយដ៏ត្រឹមត្រូវប៉ុណ្ណោះទេ  តែវាថែម
ទាំងបំភ្លឺមនុស្សម្នាបានភ្លឺភ្នែកដែលសូម្បីតែអ្នកធ្លាប់រិះគន់ រ៉ូបឺត ពីមុនមកក៏ងាកមកជឿគេទៅវិញ។

            ខណៈពេលកំពុងរៀបចំសៀវភៅ "ចរន្តប្រាក់បួនផ្នែក" នាឆ្នាំ 2011 នេះ រ៉ូបឺតបានរកឃើញសច្ចភាពពីរប្រការគឺ (មួយ) ពាក្យដែល
គេធ្លាប់បង្រៀនពីមុននៅតែអាចប្រើការបានទោះបីជាពេលវេលាកន្លងផុតទៅ។  (ពីរ) បរិស្ថានជុំវិញការវិនិយោគដែលវិនិយោគិនត្រូវប្រឈម
បានផ្លាស់ប្ដូរយ៉ាងច្រើនមហិមា។ ការផ្លាស់ប្ដូរទាំងនេះបានជះឥទ្ធិពល ហើយនៅតែជះឥទ្ធិពលដល់អ្នកនៅក្នុងផ្នែក I (ផ្នែកវិនិយោគិន) 
ដែលរ៉ូបឺត សម្រេចចិត្តកែសម្រួលខ្លឹមសារផ្នែកសំខាន់នៅក្នុងសៀវភៅនេះសាជាថ្មី គឺជំពូកទី 5 អំពី "វិនិយោគិន 5 កម្រិត" នេះ។

សេចក្ដីផ្ដើមៈ តើអ្នកនៅផ្នែកណានៃចរន្តប្រាក់បួនផ្នែក?

ផ្នែកទី1 ចរន្តប្រាក់បួនផ្នែក

   ជំពូកទី1 ហេតុអ្វីក៏មិនរកការធ្វើ?

   ជំពូកទី2 ចរន្តប្រាក់ផ្នែកណា  មនុស្សផ្នែកនោះ

   ជំពូកទី3 ហេតុអ្វីមនុស្សជ្រើសរើសយក "ស្ថេរភាព" ជាជាងជ្រើសរើសយក "ឯករាជ្យ"?

   ជំពូកទី4 ប្រព័ន្ធធុរកិច្ច 3 ប្រភេទ

   ជំពូកទី5 វិនិយោគិន 5 កម្រិត

   ជំពូកទី6 "ប្រាក់ ជារបស់ដែលមិនអាចមើលឃើញដោយភ្នែកទទេរ"

ផ្នែកទី2 ទាញយកសក្ដានុពលចេញពីខ្លួនអ្នក

   ជំពូកទី7 តួអង្គថ្មីរបស់អ្នក

   ជំពូកទី8 ធ្វើដូចម្ដេចទើបក្លាយជាអ្នកមាន?

   ជំពូកទី9 ចូរធ្វើជាធនាគារ  តែកុំធ្វើជាបុគ្គលិកធនាគារ

ផ្នែកទី3 វិធីសាស្រ្តសម្រេចជោគជ័យក្នុងផ្នែក B និង​ I

   ជំពូកទី10 រៀនដើរតាមជំហានទារក

៧​ ដំណាក់កាលដើម្បីរកឱ្យឃើញផ្លូវលឿនផ្នែកហិរញ្ញវត្ថុ

   ជំពូកទី11 ដំណាក់កាលទី១ ត្រូវបង្កើតធុរកិច្ចជារបស់ខ្លួនឯង

   ជំពូកទី12 ដំណាក់កាលទី​២ គ្រប់គ្រងចរន្តប្រាក់របស់ខ្លួន

   ជំពូកទី13 ដំណាក់កាលទី៣ ភាពខុសគ្នានៃការប្រថុយនិងការមានហានិភ័យ

   ជំពូកទី14 ដំណាក់កាលទី៤ តើអ្នកចង់ធ្វើជាវិនិយោគិនប្រភេទណា?

   ជំពូកទី15 ដំណាក់កាលទី៥ ស្វែងរកអ្នកផ្ដល់ការប្រឹក្សា

   ជំពូកទី16 ដំណាក់កាលទី៦ ប្ដូរពីក្ដីខកបំណងឱ្យក្លាយជាភាពរឹងប៉ឹង

   ជំពូកទី17 ដំណាក់កាលទី៧ អំណាចនៃសទ្ធា

   ជំពូកទី18 សរុបសេចក្ដី

Product you may like

Thanks for interesting in our products, here we have some more items recommended.