.brd

ពិភពរឿងប្លែក ភាគ 3

  • 3.13 Usd

Quantity

Categories: ប្រលោមលោក

ប្រិយមិត្តអ្នកអានជាទីមេត្រី! បន្ទាប់ពីទទួលបានការគាំទ្រសៀវភៅភាគ I និងភាគ II នៃ "ពិភពរឿងប្លែក" ដែលប្រែសម្រួលដោយ
សហការី ម៉ាញប៊ុក្សរបស់យើងម្នាក់គឺលោកគ្រូ អូន ស៊ីយ៉ា ពេលនេះ "ពិភពរឿងប្លែកភាគ III" ក៏បានចូលខ្លួនមកបម្រើអារម្មណ៍អ្នកអាន
សាជាថ្មី ដើម្បីឆ្លើយតបតាមសំណូមពររបស់មិត្តអានដែលទន្ទឹងរង់​ចាំជាយួរមកហើយ។

          "ពិភពរឿងប្លែក"​ ពុំមែនផ្តល់ជូនប្រិយមិត្តត្រឹមតែជារឿងដែលធ្វើឲ្យជក់ចិត្តជក់អារម្មណ៍ចង់តាមដានប៉ុណ្ណោះទេ តែរឿងនីមួយៗក៏
បានផ្តល់នូវគំនិតបញ្ញា ការត្រិះរិះវិភាគ ដែលមានតម្លៃប្រកបដោយតក្កភាព ហើយក៏មានបង្កប់នូវភាពស៊ីជម្រៅផ្នែកសិល្បៈតែងនិពន្ធដែល
មានប្រយោជន៍ដល់អ្នកនិពន្ធថ្មីរបស់ខ្មែរយើងផងដែរ។

          កម្ពុជាយើងជាប្រទេសមួយក្នុងចំណោមប្រទេសរាប់រយលើពិភពលោក។ យើងគួរតែស្វែងយល់ថាទន្ទឹមនឹង "ខ្លួនឯងមានអ្វីមួយ" 
អ្នកដទៃគេមានរហូតដល់រាប់រយឬនិយាយដោយខ្លី បើខ្លួនឯងចេះអ្វីមួយអ្នកដទៃគេចេះរាប់រយ។ ហេតុនេះ ទន្ទឹមនឹងយើងមានមោទនភាព
នឹងរបស់បន្តិចបន្តួចដែលខ្លួនមាន តែសូមកុំភ្លេចខ្លួននឹងមោទនភាពបន្តិចបន្តួចនេះឲ្យសោះ យើងត្រូវតែក្រលេកភ្នែកមើលឲ្យបានឆ្ងាយ។ 
យើង "អភិរក្ស" អ្វីដែលយើងមាន តែក៏ត្រូវ "អភិវឌ្ឍ" ឲ្យបានទៅទន្ទឹមនឹងគេផងដែរ បើមិនដូច្នោះទេអ្នកដែលមានបញ្ញាខ្ពស់ៗ គេនឹងប្រើ 
"បញ្ញាដ៏មានប្រៀប"​ របស់គេមកចម្រាញ់ប្រយិជន៍ពីយើងអស់មិនខាន។ ដូច្នេះយើងគួរតែដឹងពីគេឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន។

          យើងខ្ញុំសង្ឃឹមថា​ គ្រប់សៀវភៅអាន រួមទាំង "ពិភពរឿងប្លែក" ពិតជាផ្តល់ការកម្សាន្តនិងចំណេះដឹងប្លែកៗជូនប្រិយមិត្តមិនលែងឡើយ។

1. អាល់ កាប៉ូន ជនទុច្ចរិតកំពូលល្បិច

2. នាងតូច ម៉ាហ្គី សាសងជាមួយសត្វ

3. រាត្រីដ៏សែនព្រឺព្រួច

4. សម្លាប់មនុស្សធ្វើកាដូ

5. ខ្ញុំបានកាត់ក្បាលមនុស្សម្នាក់

6. នាងល្អិតនេះជាអ្នកស៊ើបការឬ?

7. ស្នូររថភ្លើងកណ្តាលអាធ្រាត្រ

8. មរណភាពរបស់ខ្មោច

9. រាត្រីដ៏កោលាហល់

10. របាំងមុខសំណ

11. ផ្អែមដូចទឹកស្ករ

12. ក្បាលរថភ្លើងលេខ 5050

13. មហាបន្ទុះអាថ៌កំបាំងនៅស៊ីបេរី

14. កម្រាលពិស

15. ស្លាប់បីដង! បញ្ចុះបីដង!

16. ផ្ទះចាស់ ម្ចាស់ថ្មី

17. កំណប់របស់មេចោរ ហូឡង់ដេស៍

Product you may like

Thanks for interesting in our products, here we have some more items recommended.