.brd

ច្បាប់ចិត្តវិញ្ញាញ​​ 7 ប្រការ ដើម្បីសម្រេចជោគជ័យ

  • 2.75 Usd

Quantity

Categories: ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ

មានសៀវភៅជាច្រើនដែលបានសរសេរណែនាំអំពីគោលការណ៏សម្រេចជោគជ័យ ទាំងផ្នែកទ្រព្យសម្បត្តិ ក្តីស្នេហា សម្ពន្ធភាព

សុខភាព អាជីវកម្មការងារ ដោយយកលំនាំប្រតិបត្តិតាមគោលការណ៍ចិត្តវិទ្យាបស្ចិមប្រទេស ឬគំនិតស្មារតី ឬតាមគោលការណ៏

សាសនាជាដើម។​

          ក្នុងបណ្តាសៀវភៅអានទាំងនោះ សៀវភៅ "ច្បាប់ចិត្តវិញ្ញាណ 7​ ប្រការ ដើម្បីសម្រេចជោគជ័យ" បានផ្តល់ទស្សនៈដោយឡែក

ពីគេជាពិសេសសម្រាប់អ្នកដែលចង់រកចម្លើយដើម្បីប្រតិបត្តិដំណើរជីវិតប្រកបដោយតុល្យភាពនិងបានលេញសព្វគ្រប់​ ដែលជាសេចក្តី

សុខទាំងផ្លូវលោកនិងផ្លូវធម៌​ ដែលមិនសូវមានសៀវភៅច្រើនប៉ុន្មានទេ ដែលផ្តល់អត្តន័យអំពីជោគជ័យក្នុងរូបភាពនេះបានយ៉ាងច្បាស់

លាស់និងស៊ីជម្រៅដូចខ្លឹមសារនៅក្នុងសៀវភៅនេះ។

            យើងខ្ញុំសុំណែនាំឲ្យលោកអ្នកអានសៀវភៅនេះ ដោយបើកចំហចិត្តឲ្យទូលំទូលាយ  ព្រោះវាជាសៀវភៅដែលផ្តោតទៅលើ

ជោគជ័យជីវិតទាំងផ្លូវលោកនិងផ្លូវធម៌ គឺជាផ្លូវលោកខាងសម្ភារៈ និងស្មារតីបែបសាសនា ដែលមើលទៅហាក់ដូចជាមានទំនាស់រវាង

ទស្សនៈចាស់ៗរបស់មនុស្សភាគច្រើន តែសៀវភៅនេះបានផ្តល់ជាគំនិតដល់យើងថា តាមពិតទៅអ្វីៗទាំងនោះមានដើមកំនើតមកពី

ប្រភពតែមួយ  ហើយដើរលើផ្លូវមាគ៌ាតែមួយនោះឯង។  ក្រៅពីនេះខ្លឹមសារ​​សំខាន់ៗនៃសៀវភៅនេះបាននិយាយដល់ប្រការមួយ

ដែលអាចយកឈ្នះលើការទទួលដឹងដោយឥន្រ្ទីយាអារម្មណ៏ធម្មតា  តែត្រូវប្រើការទទួលដឹងដោយឆ្លងកាត់សភាវចិត្តជាច្រើន ហេតុនេះ

ទើបយើងខ្ញុំសំណូមពរឲ្យអានសន្សឹមៗ ហើយធ្វើការស្វែងយល់ដូចដែល ឌីផ័ក​ ចូប្រា ធ្លាប់ប្រាប់អ្នកអានសៀវភៅរបស់គាត់ថា សូមអាន

សន្សឹមៗ ស្វែងយល់ដោយសន្សឹមៗ  កុំប្រញាប់ចុះចាញ់។

         ​​ ប៉ុន្តែប្រការសំខាន់ដែលធើ្វឲ្យសៀវភៅមួយក្បាលនេះមានលក្ខណៈពិសេសដោយឡែកពីសៀវភៅដទៃ ដែលរាប់ថាខុសប្លែក​

ត្រង់ដែលវាធ្វើឲ្យលោកអ្នកបានយល់អំពីអត្តន័យនៃ ជោគជ័យដ៏ពិតប្រាកដ និងបានស្វែងយល់ដល់ការណ៏សំខាន់ៗដែលនៅពីក្រោយ

ខ្នង និងដែលធ្វើឲ្យជោគជ័យរបស់អ្នក គឺជាជោគជ័យដ៏ពិតប្រាកដនិងស្ថិតស្ថេរគង់វង្ស  ពុំមែនជាជោគជ័យដែលកើតមានត្រឹម

តែមួយរយៈខ្លីប៉ុណ្ណោះទេ។

            ដោយសារតែ ឌីផ័ក ចូប្រា គឺជាគ្រូពេទ្យដែលមានការយល់ដឹងជ្រៅជ្រះលើផ្នែកវិទ្យាសាស្រ្ត ហើយព្រមគ្នានេះគាត់ក៏មាន

ចំនេះដឹងផ្នែកសាសនា ជាពិសេសសាសនាហិឌូនិងពុទ្ធសាសនាក៏ជ្រៅជ្រះដូចគ្នាដែរ ដែលរាប់ថាជាប្រការមានប្រៀបរបស់គាត់

លើសពីអ្នកដទៃនោះឯង។

          ទីបញ្ចប់នេះបើលោកអ្នកអានមានចម្ងល់ ឬមានក្តីសង្ស័យអ្វីអំពីអត្តន័យនៅក្នុងសៀវភៅនេះ សូមទាក់ទងមកយើងខ្ញុំតាម

អ៊ីមែលៈminhbooks_kh@yahoo.com យើងខ្ញុំរីករាយឆ្លើយតបឲ្យអស់ពីលទ្ធភាពនៃគំនិតបញ្ញាដែលយើងខ្ញុំមាន ហើយយើងខ្ញុំ​សង្ឃឹមថា

សៀវភៅនេះ​ គឺជាជម្រើសមួយក្នុងការជួយរកចម្លើយដល់អស់លោកអ្នកដើម្បីរកឲ្យឃើញថា "តើគួររស់នៅដូចម្តេចដើម្បីឲ្យសម្រេច

ជោគជ័យទាំងផ្លូវលោកនិងផ្លូវធម៌?"

ប្រវត្តិអ្នកនិពន្ធ

សេចក្តីថ្លែងអំណរគុណរបស់អ្នកនិពន្ធ

សេចក្តីផ្តើម

ជំពូកទី 1 : ច្បាប់សក្តានុពលបរិសុទ្ធដែលបង្កប់ខាងក្នុង

              The Law of Pure Potentiality

 

ជំពូកទី 2 : ច្បាប់នៃការឲ្យ

            ​​​​​   The Law of Giving

 

ជំពូកទី 3 : ច្បាប់នៃកម្ម ឬ ហេតុនិងផល

             ​​​ The Law of karma or Cause and Effect

 

ជំពូកទី 4 : ច្បាប់នៃការធ្វើតាមសម្រួល

              The Law of Least Effort

 

ជំពូកទី 5 :​ ​ច្បាប់ឆន្ទៈ និងបំណងប្រាថ្នា

               The Law of Intention and Desire

 

ជំពូកទី 6 : ច្បាប់នៃការជម្រះចិត្ត

               The Law of Detachment

 

ជំពូកទី 7 : ច្បាប់ធម្មៈ ឬ គោលដៅនៃជីវិត

             ​ The Law of Dharma or Purpose of Life

Product you may like

Thanks for interesting in our products, here we have some more items recommended.