.brd

សេដ្ឋីមួយប៉ព្រិចភ្នែក

  • 2.5 $

Quantity

Categories: ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ

យើងពិតជាមិនអាចបដិសេធបានទេក្នុងសង្គមសម្ភារនិយមដូចសព្វថ្ងៃនេះដែលមនុស្សម្នាក់ៗសុទ្ធតែចង់មានចង់បាន

ដូចៗគ្នា។ ប៉ុន្តែសួរថាតើមានមនុស្សប៉ុន្មាននាក់ទៅដែលមានថាមពលជំរុញ និងមើលឃើញផ្លូវដើម្បីក្លាយជាអ្នកមានឲ្យបាន

ជាក់ច្បាស់និងអាចអនុវត្តឲ្យក្លាយជាការពិតនោះ។

       សៀវភៅ "សេដ្ឋីមួយពព្រិចភ្នែក" ដែលលោកអ្នកកាន់នៅក្នុងដៃនេះបានអធិប្បាយរៀបរាប់ពីបុរសម្នាក់ ដែលសន្សែ

សន្សំបទពិសោធក្នុងការធ្វើឲ្យខ្លួនឯងក្លាយជាសេដ្ឋីបានក្នុងមួយពព្រិចភ្នែកដោយការផ្តល់ជាដំបូន្មាន ឧទាហរណ៍ និងការ

ប្រតិបត្តិដ៏ជាក់លាក់ ស៊ីជម្រៅ ទាក់ទាញទឹកចិត្តឲ្យខំតាមដានដើម្បីដឹងថា តើអ្វីៗទាំងអស់នោះនឹងបញ្ចប់ដោយជោគជ័យ

ពិតមែនដែរឬយ៉ាងណា?

       សៀវភៅនេះពុំមែនត្រឹមតែលើកបង្ហាញគន្លឹះឆ្ពោះទៅរកភាពជាសេដ្ឋីម្យ៉ាងប៉ុណ្ណោះទេ តែវាបានបង្រៀនឲ្យយើងស្វែង

យល់អំពីការមានជំនឿចិត្ត រៀនសូត្រអំពីការពុះពារព្យាយាមទៅរកគោលដៅ ស្វែងយល់ពីគុណតម្លៃនៃផ្នត់គំនិតដែលមាន

ចំពោះខ្លួនឯង និងរៀនសូត្រពីអំណាចនៃពាក្យសម្តីដែលនាំយើងឲ្យសម្រេចបានតាមអ្វីគ្រប់យ៉ាងដែលខ្លួនប្រាថ្នា។

       យើងខ្ញុំសង្ឃឹមថា សៀវភៅ "សេដ្ឋីមួយពព្រិចភ្នែក" នឹងជួយធ្វើឲ្យកើតមានសេដ្ឋីថ្មីៗ ក្មេងៗក្នុងសង្គមរបស់យើង...

       ដោយលោកអ្នកគ្រាន់តែអាន... ស្វែងយល់ពីវាឲ្យបានល្អ តែពុំមែនចេះតែក្នុងខួរក្បាលប៉ុណ្ណោះទេ តែត្រូវឲ្យវាជ្រូតជ្រាប

ទៅដល់សរសៃសសូងផងដែរ។ 

ជំពូកទី ១      ពេលអ្នកកំលោះទៅពិគ្រោះនឹងសាច់ញាតិជាអ្នកមាន

ជំពូកទី ២      ពេលអ្នកកំលោះជួបនឹងតាចាស់ថែសួន

ជំពូកទី ៣      ពេលអ្នកកំលោះរៀនសូត្រចាប់យកឱកាសនិងរៀនប្រថុយ

ជំពូកទី ៤      ពេលអ្នកកំលោះដឹងថាខ្លួនឯងក្លាយជាអ្នកទោស

ជំពូកទី ៥      ពេលអ្នកកំលោះរៀនសូត្រអំពីការមានជំនឿ

ជំពូកទី ៦      ពេលអ្នកកំលោះរៀនសូត្រអំពីការពុះពារទៅរកគោលដៅ

ជំពូកទី ៧      ពេលអ្នកកំលោះស្វែងយល់ពីតម្លៃនៃផ្នត់គំនិតមកលើខ្លួនឯង

ជំពូកទី ៨      ពេលអ្នកកំលោះរកឃើញអំណាចនៃពាក្យសម្តី

ជំពូកទី ៩      ពេលអ្នកកំលោះបានស្គាល់កេសរផ្កាកុលាបជាលើកដំបូង

ជំពូកទី ១០   ពេលអ្នកកំលោះហ្វឹកហាត់បង្គាប់បញ្ជាលើវិសម្បជញ្ញៈ

ជំពូកទី ១១   ពេលអ្នកកំលោះនិងគ្រូនិយាយពីតួលេខនិងទម្រង់ប្រយោគ

ជំពូកទី ១២   ពេលអ្នកកំលោះស្វែងយល់អំពីក្តីសុខនិងជីវិត

ជំពូកទី ១៣  ពេលអ្នកកំលោះរៀនបង្ហាញពីក្តីប្រាថ្នាក្នុងជីវិតរបស់ខ្លួន

ជំពូកទី ១៤   ពេលអ្នកកំលោះរកឃើញអាថ៌កំបាំងនៃសួនកុលាប

ជំពូកទី ១៥   ពេលអ្នកកំលោះនិងសេដ្ឋីជរាចាប់ផ្តើមដើរផ្លូវខុសគ្នា

Product you may like

Thanks for interesting in our products, here we have some more items recommended.